Posts filed under ‘ការបោះឆ្នោត’

ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១២ បក្សប្រជាជន បានធ្លាក់សម្លេងគាំទ្រ នៅខេត្តចំនួន៧

ការបោះឆ្នោតឃុំ សង្កាត់ថ្ងៃ ៣ មិថុនា ឆ្នាំ២០១២ តាមរយៈ ការផ្ទៀងផ្ទាត់ជាមួយ លទ្ធផលបឋមរបស់ គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា បានធ្លាក់សម្លេងគាំទ្រនៅខេត្តចំនួន ៧ខេត្ត បើប្រៀបធៀបជាមួយលទ្ធផល បោះឆ្នោត តំនាងរាស្ត្រនាឆ្នាំ ២០០៨ ដែលខេត្តទាំងនោះ រួមមាន៖
    . ខេត្តកំពង់ចាម (មណ្ឌលធំលំដាប់ទី១)
    . ខេត្តកណ្តាល និងព្រៃវែង (មណ្ឌលធំលំដាប់ទី៣)
    . ខេត្តកំពង់ធំ បន្ទាយមានជ័យ និងស្វាយរៀង (មណ្ឌលមធ្យម)
    . ខេត្តកោះកុង (មណ្ឌលតូច)

ខែមិថុនា 8, 2012 at 9:38 ល្ងាច បញ្ចេញមតិ

ការបោះឆ្នោត​ឆ្នាំ​២០០៨ មានតែមណ្ឌល​សម្តេច​ហ៊ុន សែន​តែមួយគត់ដែលធ្លាក់សម្លេង

កាលពីការបោះឆ្នោតជ្រើ​ស​រើស​តំនាងរាស្រ្តឆ្នាំ២០០៨ គណបក្ស ប្រជាជន កម្ពុជា បានឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី នៅទូទាំងប្រទេស ។ បើបៀបជាមួយនឹងការបោះឆ្នោតឃុំសង្កាត់​ឆ្នាំ​២០០៧វិញ គណបក្ស ប្រជាជន កម្ពុជា មានសម្លេងកើនឡើង ស្ទើតែគ្រប់​មណ្ឌល​ទាំងអស់ ។​ ប៉ុន្តែមកអភ័ព្វអីតែ មណ្ឌលរបស់សម្តេចហ៊ុន សែន តែមួយ​គត់ ដែលគាត់ជាបេក្ខជន​តំនាងរាស្រ្ត​លំដាប់ទី១ នៅលើគេបង្អស់ និងជាបេក្ខជន នាយក​រដ្ឋ​មន្រ្តី​ទៀតផង​នោះ  សម្លេងឆ្នោតនៅ​មណ្ឌល​របស់គាត់​គឺមិនបានកើនឡើងឡើយ តែបែរជា​ធ្លាក់សម្លេងចុះទៅទៀត ។

សូមបញ្ជាក់ថា៖ សម្លេងដែលធ្លាក់ចុះមានចំនួន ពីរម៉ឺនបីពាន់បីរយម្ភៃមួយសម្លេង (២៣,៣២១សម្លេង) ។
ហើយមណ្ឌល​ដែលគាត់​ឈរ​ឈ្មោះគឺនៅ​ខេត្ត​កណ្តាល ដែលជាមណ្ឌលធំលំដាប់ទី៣ នៅទូទាំង​ប្រទេស បន្ទាប់ពី​មណ្ឌល​ខេត្ត​កំពង់ចាម និងរាជធានី​ភ្នំ​ពេញ ។

ខែធ្នូ 26, 2011 at 9:14 ល្ងាច បញ្ចេញមតិ

គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច លើកដៃ បាយបាយ ​ព្រឹទ្ធសភានៅ នីតិកាល​ទី៣

គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ដែលធ្លាប់តែមានតំនាង​នៅក្នុងព្រឹទ្ធសភា ឥលូវនេះ​​ជិតដល់ថ្ងៃ​ដែល​ត្រូវ​ឃ្លាតចាកពីព្រឹទ្ធសភាហើយ ព្រោះថា​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ នឹងធ្វើឡើង​ នៅ​ថ្ងៃទី​២៩​មករា ឆ្នាំ​២០១២ខាងមុខ ​មានតែ​ពីរ​គណបក្ស​ប៉ុណ្ណោះ​ចូល​រួម​គឺ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សម​រង្ស៊ី ។

គួររំលឹកដែរថា៖
-ព្រឹទ្ធសភា នីតិកាល​ទី​១ ៖គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន ៣១ រូប​, គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ២១ រូប​, គណបក្ស​សម​ង្ស៊ី ៧ រូប និង​តំណាង​ព្រះមហាក្សត្រ ចំនួន ២ រូប ។
-ព្រឹទ្ធសភា នីតិកាល​ទី​២ បោះឆ្នោតអសកលថ្ងៃ ២២​មករា ឆ្នាំ​២០០៦ ៖ គណបក្ស​ប្រជាជន​កម្ពុជា មាន ៤៥ រូប​, គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច មាន ១០ រូប​,គណបក្ស​សមរង្ស៊ីមាន២រូប​,តែងតាំង​ដោយ​ព្រះមហាក្សត្រ២រូប និង​ជ្រើសតាំង​ ដោយ​រដ្ឋសភា២រូបមកពី​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ។

សម្រាប់ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅ​ថ្ងៃទី​២៩​មករា ឆ្នាំ​២០១២ ដូចនៅឆ្នាំ២០០៦ ដដែល ដែលធ្វើ​ឡើងជា​លក្ខណៈ​អសកល គឺ​មានតែ​សមាជិក​រដ្ឋសភា ១២៣ រូប និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សរុប​ចំនួន ១១.៣៥៣ រូបជា​អ្នកបោះឆ្នោត ។

ខែវិច្ឆិកា 30, 2011 at 9:54 ល្ងាច បញ្ចេញមតិ

ការបោះឆ្នោត​ឃុំ-សង្កាត់​ផ្លាស់ប្តូរថ្ងៃ​ខែរហូតអញ្ចឹង!

ប្រទេស​កម្ពុជា​បានរៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​​ចំនួន​2​លើក​រួចមកហើយ​គឺនៅ​ឆ្នាំ 2002​​​​​​​ និង​ឆ្នាំ​2007 ។ ការរបោះ​ឆ្នោត​នេះ​គឺ​មានអាណត្តិ​5ឆ្នាំ​ម្តង តែ​បើសង្តេត​មើល​ទៅ​​ឃើញ​ថា​ខុស​ត្រង់​ចំនុច​ ថ្ងៃ​ខែ ខ្លះៗដូចជា៖

-ការបោះ​ឆ្នោត​ឃុំ-សង្កាត់​អាណត្តិទី1 គឺ៖​ថ្ងៃទី 3 ខែ​កុម្ភះ ឆ្នាំ2002

-ការបោះ​ឆ្នោត​ឃុំ-សង្កាត់​អាណត្តិទី2​​​គឺ៖​ថ្ងៃទី 1ខែ​មេសា ឆ្នាំ2007​ (មិ​ន​ស្ថិត​ក្នុង​ខែដូចគ្នា)

ហើយ​សម្រាប់ឆ្នាំ​2012 ដែល​ជា​អាណត្តិ​ថ្មី​ទី​3 ខាង​មុខ​នេះ​លឺថា ការរបោះ​ឆ្នោត​នេះ​

រៀប​ចំ​ឡើង​នៅ​ថ្ងៃទី 3 ខែ​មិថុនា ឆ្នាំ2012  (​មិនស្ថិត​នៅ​ក្នុង​ខែ​កុម្ភះ រឺ ខែ​មេសា ទៀតទេ)

គឺសង្កេត​ឃើញ​ថា​ផ្លាស់​ប្តូរ​រហូត ។

ខែកក្កដា 27, 2011 at 6:11 ព្រឹក បញ្ចេញមតិ

កម្ពុជានឹង​មាន​ការ​បោះឆ្នោត 5លើកជាប់ៗគ្នា​ ចាប់ពីឆ្នាំ2011 ដល់ឆ្នាំ​2014

បើមិនមានការផ្លាស់ប្រែ​ទេ ប្រទេស​កម្ពុជា គិតចាប់ពីឆ្នាំ​2011 រហូត​ដល់ឆ្នាំ 2014 ខាងមុខ នឹងមាន​ការ រៀប​ចំ​បោះឆ្នោត​ជារៀងរាល់​ឆ្នាំ សម្រាប់ជ្រើសរើស​តំនាង ដូចជា៖

-សមាជិក​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់

-សមាជិក​ក្រុម​ប្រឹក្សា ក្រុង ស្រុក ខណ្ឌ

-សមាជិក​ក្រុម​ប្រឹក្សា ខេត្ត-រាជធានី

-សមាជិក​សភា​តំនាង​រាស្រ្ត និង

-សមាជិក​ព្រឹទ្ធសភា

សម្រាប់កាលបរិច្ឆេទ នៃការបោះឆ្នោត មានដូចតទៅនេះ៖

1-ថ្ងៃអាទិត្យ ទី 11-ធ្នូ ឆ្នាំ2011 ៖ ជាការបោះឆ្នោត ជ្រើសរើស សមាជិក​ក្រុម​ប្រឹក្សា ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលទើបតែ បង្កើតថ្មី របស់រាជធានីភ្នំពេញ ។

2-ថ្ងៃអាទិត្យ ទី 29-​មករា ឆ្នាំ2012 ៖ ជាការបោះឆ្នោត ជ្រើសរើស សមាជិក​​ព្រឹទ្ធសភា ។

3-ថ្ងៃអាទិត្យ ទី 03-​មិថុនា ឆ្នាំ2012 ៖ ជាការបោះឆ្នោត ជ្រើសរើសសមាជិក​ ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ។

4-ថ្ងៃអាទិត្យ ទី 28-​កក្តដា ឆ្នាំ2013 ៖ ជាការបោះឆ្នោត ជ្រើសរើស សមាជិក​សភា​តំនាង រាស្រ្ត ។

5-ថ្ងៃអាទិត្យ ទី 18-​ឧសភា ឆ្នាំ2014 ៖ ជាការបោះឆ្នោត ជ្រើសរើស សមាជិក​ ក្រុម​ប្រឹក្សា ក្រុង ស្រុក ខណ្ឌ និង សមាជិក​ក្រុម​ប្រឹក្សា ខេត្ត-រាជធានី (ការបោះឆ្នោត​អាណត្តិ​មុន​ ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី 17-​ឧសភា ឆ្នាំ2009)

ខែកក្កដា 22, 2011 at 4:00 ព្រឹក បញ្ចេញមតិ

ការបោះឆ្នោតពិតជាមានសារសំខាន់ណាស់

សម្រាប់ប្រទេស​ដែលប្រកាន់យក​របប ប្រជាធិបតេយ្យ​ ការចូលរួមបោះឆ្នោត​របស់ប្រជា​ពល​រដ្ឋ​ មើលទៅ ពិតជាមានសារសំខាន់ណាស់ព្រោះ៖

-ធ្វើអោយពលរដ្ឋមាន​ឱកាស​ប្រើសិទ្ធិ​របស់ខ្លួន

- ពលរដ្ឋ​បានសម្តែង​នៅ​ឆន្ទះ​របស់ខ្លួន ក្នុងការ​ជ្រើសរើស​តំនាង

- ធ្វើអោយមានការផ្ទេរអំណាច​ដោយ​សន្តិវិធី អាចបញ្ចៀស​ពីការ​ប្រើ​អំពើហឹង្សា ការ​ធ្វើ​បដិវត្តន៍ រឺធ្វើ​សង្រ្គាម​ដណ្តើម​អំណាចគ្នា

-ផ្តល់នៅភាពយុត្តិធម៌ សម្រាប់អ្នកដឹកនាំ

-ជំរុញអោយអ្នកជាប់ឆ្នោតមានទឹកចិត្ត និងមានការទទួលខុស​ត្រូវខ្ពស់ ដើម្បី​រក្សា​ដំណែង​នៅ​អាណត្តិ​ក្រោយ

-ប្រជាពលរដ្ឋមានសិទ្ធិ ផ្លល់សេចក្តីទុកចិត្ត​ដល់ថ្នាក់ដឹកនាំ ដែលបម្រើរាស្រ្ត​បានល្អ និង​ដកសេចក្តី​ទុកចិត្ត​ពីមន្រ្តី​ដែលមិន​បម្រើរាស្រ្ត

ខែកក្កដា 5, 2011 at 5:26 ព្រឹក មតិ ១

ឈ្មោះ​បក្ស​នយោបាយ​ដែលបាន​ចូលរួម​​ក្នុង​ការ​បោះ​​ឆ្នោត​ជ្រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់នាឆ្នាំ២០០៧

សម្រាប់ការបោះឆ្នោតជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ឆ្នាំ​២០០៧នៅកម្ពុជា​   មានគណបក្សនយោបាយ​ចំនួន​11 បានចូលរួមក្នុងការបោះឆ្នោតនោះ ដែលរួមមាន៖

-គណបក្ស​ប្រជាជន​កម្ពុជា មានបេក្ខជន​ឈរឈ្មោះ​បានគ្រប់ឃុំ​សង្កាត់ទាំងអស់គឺ 1261​ឃុំ-សង្កាត់

-គណបក្ស​សម រង្ស៊ី មានបេក្ខជន​ឈរឈ្មោះ​បាន​ 1596 ឃុំ-សង្កាត់

-គណបក្ស​ហ៊្វុន​ស៊ិនប៉ិច មានបេក្ខជន​ឈរឈ្មោះ​បាន 1459 ឃុំ-សង្កាត់

-គណបក្ស នរោត្តម រណរិទ្ធ មានបេក្ខជន​ឈរឈ្មោះ​បាន 1435 ឃុំ-សង្កាត់

-គណបក្ស ហង្ស​ដារា​ចលនា​ប្រជាធិបតេយ្យ មានបេក្ខជន​ឈរឈ្មោះ​បាន 135​ឃុំ-សង្កាត់

-គណបក្ស ប្រជាធិបតេយ្យ​ខ្មែរ​ មានបេក្ខជន​ឈរឈ្មោះ​បាន 120 ឃុំ-សង្កាត់

-គណបក្ស រណសិរ្សសង្គម​ជាតិ​និយម មានបេក្ខជន​ឈរឈ្មោះ​បាន 101 ឃុំ-សង្កាត់

-គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ មានបេក្ខជន​ឈរឈ្មោះ​បាន 25 ឃុំ-សង្កាត់

-គណបក្ស សង្គម​ប្រជាធិបតេយ្យ មានបេក្ខជន​ឈរឈ្មោះ​បាន 11 ឃុំ-សង្កាត់

-គណបក្ស ប្រជាជាតិខ្មែរ មានបេក្ខជន​ឈរឈ្មោះ​បាន 9​ ឃុំ-សង្កាត់

-គណបក្ស ចំរើន​និយម​ខ្មែរ មានបេក្ខជន​ឈរឈ្មោះ​បាន 1 ​ឃុំ-សង្កាត់

ខែកក្កដា 3, 2011 at 3:32 ព្រឹក បញ្ចេញមតិ

អត្ថបទ​ចាស់​ជាង​នេះ​


ចំនួនអ្នកទស្សនាមាន

  • 15,418 នាក់

ចំនួនអ្នកកំពុងទស្សនាផ្ទាល់

Enter your email address to follow this blog and receive notifications of new posts by email.

Join 12 other followers

អត្ថបទ​ផ្សាយ​ថ្មីៗ

ចំណាត់ក្រុម


តាមដាន

Get every new post delivered to your Inbox.