លោកម៉ៅ មុនីវណ្ណ បកស្រាយអ្វីដែល​គណបក្សសម រង្ស៊ី ចោទមកលើ គណបក្សសិទ្ធិ​ មនុស្ស

កន្លងមកមានព័ត៌មានពីគណបក្សសម រង្ស៊ី ដែលចោទទៅលើគណបក្ស សិទ្ធិ​មនុស្ស​ថាបានទិញទឹកចិត្តសកម្មជនគណបក្សសម រង្ស៊ី ដើម្បី​ទៅ​បោះ​ឆ្នោត​ព្រឹទ្ធសភាអោយ​គណបក្ស​ប្រជាជន កម្ពុជា….

ឥលូវសូមចូលមកមើលការបកស្រាយ របស់​លោក​ម៉ៅ មុនីវណ្ណ ដែលជាអតីត​អ្នកតំនាងរាស្រ្តនៃគណបក្ស សម រង្ស៊ី ដែលបាន​ធ្វើ​សេច​ក្តី សម្រេច​ចិត្ត មកចូលរួមជាមួយគណបក្ស សិទ្ធិ​មនុស្ស​ ។

លោកម៉ៅ មុនីវណ្ណ៖ ខ្ញុំដឹងច្បាស់ ព្រោះខ្ញុំធ្លាប់ជាមន្រ្តីនៃគណបក្ស សម រង្ស៊ី ហើយជា​មន្រ្តីជាន់ខ្ពស់ទៀត ខ្ញុំដឹងទង្វើ ថាជាវប្បធម៌​ដដែលៗរបស់​គណបក្ស សម រង្ស៊ី ។

ខ្ញុំនៅតែគោរពឯក​ឧត្តមសម រង្ស៊ី គាត់មានឧត្តមគតិ​ ស្នេហាជាតិ គាត់ហ៊ាន​ប្រឆាំង​នឹង​បរទេស និងហ៊ាន​ប្រឆាំង​នឹង​ជន​ផ្តាច់ការ ខ្ញុំគោរពលោក ។ តែមនុស្ស​នៅក្រោមគាត់ បី-បូន-ប្រាំនាក់ ….. ពីរបី​គ្រួសារនឹង ជាមនុស្សដែល…. ខ្ញុំប្រាប់ហើយពីខាង​ដើម គឺពូកគេទទួលផលប្រយោជន៍ពីគណបក្ស កាន់អំណាច ។ ហើយគាត់បំបែក​បំបាក់​ផ្ទៃក្នុងគណបក្ស សម រង្ស៊ី  ។

ហើយថ្មីៗនេះ នៅខាងគណបក្ស សម រង្ស៊ី ខេត្តកំពង់ចាម ក្រោយពីមានការ ចាកចេញ……មានខ្ញុំម៉ៅ មុនីវណ្ណ មានឯក​ឧត្តម​តំនាង​រាស្រ្ត​ខេត្ត​តាកែវ​ មានឯកឧត្តម​វ៉ាន់ ស៊ីវឿន​សមាជិកព្រឹទ្ធសភា បានចាកចេញមក ….. ផ្ទៃក្នុងគណបក្សសម រង្ស៊ី​ ខេត្ត​កំពង់ចាមមានការ​បែកបាក់ ធ្ងន់ធ្ងរ មែនទែន …… មួយក្រុម ដែលមានឧត្តមគតិមាន ឆន្ទះចង់បន្តរឧត្តមគតិស្នេហាជាតិរបស់ខ្លួននោះ បានងាក​មក ចូល​រួមជាមួយ គណបក្ស សិទ្ធិ​មនុស្ស ហើយមួយក្រុមទៀតបាន​អស់សង្ឃឹម​នឹង​ មេដឹកនាំ​របស់ខ្លួននឹង ក៏ងាកទៅគាំទ្រ​គណបក្ស កាន់អំ​ណាច ….. តែខ្ញុំអត់បន្ទោសគាត់ទេ។

មួយ​ទៀតគឺទង្វើរ អយុត្តិធម៌ ….វប្បធម៌អយុត្តិធម៌​នៅក្នុង​បក្ស​ ដូចជាការត្រៀមបេក្ខជន​ព្រឹទ្ធសភា នៅក្នុងគណបក្ស សម រង្ស៊ី ខេត្ត​កំពង់ចាម អ្នក​ដែលគ្នា​ខំដុតដៃ ដុតជើង​ ពីដើមទីមក…. ដែលធ្វើជាអនុប្រធានខេត្ត​តាំងពីជំនាន់ខ្ញុំ…. រហូតមក…. គ្នា​អត់បានឈរ អាលីង….. ដល់អញ្ចឹង អ្នកនឹងគឺអត់សប្បាយចិត្តទេ….. ដល់អត់សប្បាយចិត្ត…..ចង់មិនចង់ ចង់អូសទាញកម្លាំង​ ចង់ទៅ ទទួលផលប្រយោជន៍ពី​គណបក្ស កាន់អំ​ណាច…… ។

ហើយមេដឹកនាំគណបក្ស សម រង្ស៊ី ខេត្ត​កំពង់ចាមនឹង គាត់ជាអ្នក​អនុវត្តន៍ ដែលខ្ញុំប្រាប់ថា ក្រុម​គ្រួសារ​គាត់នឹង ទទួលផល​ប្រយោជន័ ពីគណបក្ស កាន់អំ​ណាច ។ គាត់ដឹងខ្លួនឯងច្បាស់ណាស់ថានឹងបរាជ័យ  នៅពេល​បោះឆ្នោត​ព្រឹទ្ធសភា ខាងមុខ​នេះ និង​មាន​ការ​បាត់​សម្លេង​ច្រើន ។ អញ្ចឹង​គាត់ប្រកាសជាសារធារណៈ  គាត់ចោទប្រកាន់មកលើមកលើ​គណបក្ស សិទ្ធិ​មនុស្ស…. គាត់លាភពណ៌​មកលើ​ គណបក្ស សិទ្ធិ​មនុស្ស ទាំងអយុត្តិធម៌ ។…..

តាំងពីខ្ញុំធ្វើ​សេច​ក្តីសម្រេចចាកចេញពីគណបក្ស សម រង្ស៊ី មក….. សកម្មជនគណបក្ស សម រង្ស៊ី ជាពិសេសនៅស្រុក​កោះសូទិន បាន​សំណូម​ពរខ្ញុំ ថាអោយខ្ញុំឈរឈ្មោះព្រឹទ្ធសភាទៅ លោកនឹងបោះឆ្នោតជូន នៅខេត្តកំពង់ចាមនេះ ។

ខ្ញុំបានជំរាបរឿងនេះ មកឯកឧត្តម​ប្រធាន ឯកឧត្តមអគ្គលេខាធិការ សមាជិកគណអចិន្រ្តៃយ៍គណបក្ស សិទ្ធិ​មនុស្សទាំងអស់ថា… ឥលូវ​គេ​សំណូមពរ អោយខ្ញុំឈរឈ្មោះ ព្រឹទ្ធសភា តើត្រូវធ្វើយ៉ាងម៉េច?……. ។

គណបក្ស សិទ្ធិ​មនុស្ស សម្រេចថា អត់ត្រូវឈរទេ តែឈរឈ្មោះ គឺបំបែកបំបាក់អ្នក ប្រជាធិបតេយ្យហើយ ។ ហើយបែរជា​គណបក្ស សម រង្ស៊ី ចោទប្រកាន់មកលើ​មនុស្ស​ល្អ មនុស្សដែល​ស្មោះត្រង់​បំផុត… មនុស្សដែលមានសារគុណទៅ​លើខ្លួនទាំងអយុត្តិធម៌ទៅវិញ។

……ថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី គាត់ដឹងមុនហើយថាការបោះឆ្នោត​ព្រឹទ្ធសភាខាងមុខ នឹងមានការបាត់បង់កៅអីច្រើន អញ្ចឹង​គាត់​លាភ​ពណ៌មកលើ គណបក្ស សិទ្ធិ​មនុស្ស ពិសេសអតីតសមាជិកគណបក្ស សម រង្ស៊ី ដែលមក​ចូលរួម​ជាមួយ​គណបក្ស សិទ្ធិ​មនុស្ស ។

ហើយប្រឌិតរឿងមួយទៀត គឺរឿងនៅបាត់ដំបង ហើយមនុស្ស​ដែលយកមក​ប្រឌិត ជាមនុស្សដែលជិតស្និត​នឹងអតីតអគ្គលេខាធិការ​អេង ឆៃអៀង នៅបាត់ដំបងនឹងហ្មង គឺកែ សុវណ្ណរិទ្ធ ជាមនុស្សរបស់គេ ។ អញ្ចឹងហើយ​គេប្រឌិត ធ្វើផ្តិត​មេដៃ អីណា!! ផ្ញើលិខិតនឹងទៅ​លោកប្រធាន​សម រង្ស៊ី នៅស្រុកក្រៅ ហើយលោកសម រង្ស៊ី ក៏ចេះតែជឿដែរទៅ ។

តាមពិតជាយុត្តិសាស្រ្ត​របស់អ្នកនឹងទាំងអស់ ដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន ថាខ្លួនដឹកនាំនៅទីនោះ​(បាត់ដំបង)ពេលបាត់់បង់ទៅ ដើម្បីបិទបាំង ភាពអាម៉ាស់នោះ។

អញ្ចឹងខ្ញុំសូមអំពាវនាវ​ទៅគណបក្ស សម រង្ស៊ី  ថាល្មមហ្អើយ ល្មមហើយ អាវប្បធម៌លាភពណ៌មកលើ គណបក្ស សិទ្ធិ​មនុស្សនេះ ល្មម​ឈប់ទៅ ព្រោះម៉ៅ មុនីវណ្ណនៅ​ទីនេះ ដឹងណាស់ ដឹងគំនិតអស់លោក​ច្បាស់ណាស់ ុកុំបាច់ចាំលាភពណ៌ដដែលៗហ្នឹង  ។

បញ្ជាក់៖ ការបោះ​ឆ្នោត​ព្រឹទ្ធសភាខាងមុខគឺនៅថ្ងៃ ២៩ មករា ឆ្នាំ២០១២ ។

ខែធ្នូ 27, 2011 at 11:33 ល្ងាច មតិ ១

ការបោះឆ្នោត​ឆ្នាំ​២០០៨ មានតែមណ្ឌល​សម្តេច​ហ៊ុន សែន​តែមួយគត់ដែលធ្លាក់សម្លេង

កាលពីការបោះឆ្នោតជ្រើ​ស​រើស​តំនាងរាស្រ្តឆ្នាំ២០០៨ គណបក្ស ប្រជាជន កម្ពុជា បានឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី នៅទូទាំងប្រទេស ។ បើបៀបជាមួយនឹងការបោះឆ្នោតឃុំសង្កាត់​ឆ្នាំ​២០០៧វិញ គណបក្ស ប្រជាជន កម្ពុជា មានសម្លេងកើនឡើង ស្ទើតែគ្រប់​មណ្ឌល​ទាំងអស់ ។​ ប៉ុន្តែមកអភ័ព្វអីតែ មណ្ឌលរបស់សម្តេចហ៊ុន សែន តែមួយ​គត់ ដែលគាត់ជាបេក្ខជន​តំនាងរាស្រ្ត​លំដាប់ទី១ នៅលើគេបង្អស់ និងជាបេក្ខជន នាយក​រដ្ឋ​មន្រ្តី​ទៀតផង​នោះ  សម្លេងឆ្នោតនៅ​មណ្ឌល​របស់គាត់​គឺមិនបានកើនឡើងឡើយ តែបែរជា​ធ្លាក់សម្លេងចុះទៅទៀត ។

សូមបញ្ជាក់ថា៖ សម្លេងដែលធ្លាក់ចុះមានចំនួន ពីរម៉ឺនបីពាន់បីរយម្ភៃមួយសម្លេង (២៣,៣២១សម្លេង) ។
ហើយមណ្ឌល​ដែលគាត់​ឈរ​ឈ្មោះគឺនៅ​ខេត្ត​កណ្តាល ដែលជាមណ្ឌលធំលំដាប់ទី៣ នៅទូទាំង​ប្រទេស បន្ទាប់ពី​មណ្ឌល​ខេត្ត​កំពង់ចាម និងរាជធានី​ភ្នំ​ពេញ ។

ខែធ្នូ 26, 2011 at 9:14 ល្ងាច បញ្ចេញមតិ

គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច លើកដៃ បាយបាយ ​ព្រឹទ្ធសភានៅ នីតិកាល​ទី៣

គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ដែលធ្លាប់តែមានតំនាង​នៅក្នុងព្រឹទ្ធសភា ឥលូវនេះ​​ជិតដល់ថ្ងៃ​ដែល​ត្រូវ​ឃ្លាតចាកពីព្រឹទ្ធសភាហើយ ព្រោះថា​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ នឹងធ្វើឡើង​ នៅ​ថ្ងៃទី​២៩​មករា ឆ្នាំ​២០១២ខាងមុខ ​មានតែ​ពីរ​គណបក្ស​ប៉ុណ្ណោះ​ចូល​រួម​គឺ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សម​រង្ស៊ី ។

គួររំលឹកដែរថា៖
-ព្រឹទ្ធសភា នីតិកាល​ទី​១ ៖គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន ៣១ រូប​, គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ២១ រូប​, គណបក្ស​សម​ង្ស៊ី ៧ រូប និង​តំណាង​ព្រះមហាក្សត្រ ចំនួន ២ រូប ។
-ព្រឹទ្ធសភា នីតិកាល​ទី​២ បោះឆ្នោតអសកលថ្ងៃ ២២​មករា ឆ្នាំ​២០០៦ ៖ គណបក្ស​ប្រជាជន​កម្ពុជា មាន ៤៥ រូប​, គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច មាន ១០ រូប​,គណបក្ស​សមរង្ស៊ីមាន២រូប​,តែងតាំង​ដោយ​ព្រះមហាក្សត្រ២រូប និង​ជ្រើសតាំង​ ដោយ​រដ្ឋសភា២រូបមកពី​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ។

សម្រាប់ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅ​ថ្ងៃទី​២៩​មករា ឆ្នាំ​២០១២ ដូចនៅឆ្នាំ២០០៦ ដដែល ដែលធ្វើ​ឡើងជា​លក្ខណៈ​អសកល គឺ​មានតែ​សមាជិក​រដ្ឋសភា ១២៣ រូប និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សរុប​ចំនួន ១១.៣៥៣ រូបជា​អ្នកបោះឆ្នោត ។

ខែវិច្ឆិកា 30, 2011 at 9:54 ល្ងាច បញ្ចេញមតិ

Older Posts Newer Posts


ចំនួនអ្នកទស្សនាមាន

  • 32,505 នាក់

ចំនួនអ្នកកំពុងទស្សនាផ្ទាល់

សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមេល​ ដើម្បី​ចុះឈ្មោះ​តាមដាន​ប្លក​នេះ និង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​អត្ថបទ​ថ្មី​ៗ​តាម​រយៈ​អ៊ីមេល។

Join 13 other subscribers

អត្ថបទ​ផ្សាយ​ថ្មីៗ

ចំណាត់ក្រុម