ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១២ បក្សប្រជាជន បានធ្លាក់សម្លេងគាំទ្រ នៅខេត្តចំនួន៧

ការបោះឆ្នោតឃុំ សង្កាត់ថ្ងៃ ៣ មិថុនា ឆ្នាំ២០១២ តាមរយៈ ការផ្ទៀងផ្ទាត់ជាមួយ លទ្ធផលបឋមរបស់ គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា បានធ្លាក់សម្លេងគាំទ្រនៅខេត្តចំនួន ៧ខេត្ត បើប្រៀបធៀបជាមួយលទ្ធផល បោះឆ្នោត តំនាងរាស្ត្រនាឆ្នាំ ២០០៨ ដែលខេត្តទាំងនោះ រួមមាន៖
    . ខេត្តកំពង់ចាម (មណ្ឌលធំលំដាប់ទី១)
    . ខេត្តកណ្តាល និងព្រៃវែង (មណ្ឌលធំលំដាប់ទី៣)
    . ខេត្តកំពង់ធំ បន្ទាយមានជ័យ និងស្វាយរៀង (មណ្ឌលមធ្យម)
    . ខេត្តកោះកុង (មណ្ឌលតូច)

ខែមិថុនា 8, 2012 at 9:38 ល្ងាច បញ្ចេញមតិ

ផែនការ​គណបក្ស សិទ្ធិមនុស្ស នា​ពេលបច្ចុប្បន្ន

ឆ្នាំ២០១២ ចូលមកដល់ ជាសញ្ញា​ប្រកាសថា ការបោះឆ្នោតសកលធំៗពីរ ក៏កាន់តែខិតជិតចូលមកដល់ផងដែរ ហើយបើក្រលេក​មើលមក​ គណបក្ស​សិទ្ធិ​មនុស្សវិញ ក៏កំពុងតែមមាញឹកយ៉ាងសស្រាក់ ដើម្បីត្រៀមខ្លួន​ចូលក្នុងរដូវ បោះឆ្នោតខាងមុខ ដែលគណបក្ស មួយនេះ កំពុងរៀបចំ ផែនការមួយចំនួនជាបណ្តើរៗ ដូចខាងក្រោម៖

នៅខែមករា ឆ្នាំ២០១២នេះ គឺគណបក្ស សិទ្ធិមនុស្ស នឹងរៀបចំការបោះឆ្នោត ជ្រើសរើស គណកម្មការប្រតិបត្តិ គណបក្សសិទ្ធិមនុស្ស នៅតាម​គ្រប់ឃុំ ទាំងអស់ ដើម្បីចាត់តាំង ថ្នាក់ដឹកនាំ មូលដ្ឋាន ។

ចាប់ពី ថ្ងៃ ១៥ ខែមករា រហូតដល់ថ្ងៃ ១៥ ខែកុម្ភះ ឆ្នាំ២០១២នេះ គណបក្ស សិទ្ធិមនុស្ស នឹងរៀបចំបញ្ជីបេក្ខជន ក្រុមប្រឹក្សា ឃុំសង្កាត់ ដើម្បីត្រៀមខ្លួន ដាក់ចូលទៅក្នុង គ.ជ.ប នៅថ្ងៃទី ៣ ខែ មិនាឆ្នាំ 2012នេះ ដើម្បីរៀបចំចូលរួមក្នុងការបោះឆ្នោត នៅថ្ងៃ ៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខ។

-រៀបចំឯកសារ សម្រាប់ឃោសនា និងកម្មវិធីនយោបាយ មូលដ្ឋានដែលមាន កម្មវិធីនយោបាយ អាទិភាព 9ចំនុច ដែលផ្តោត​ទៅលើ​ពលរដ្ឋ​នៅមូលដ្ឋាន ។

ខែមករា 12, 2012 at 10:54 ល្ងាច បញ្ចេញមតិ

មកដល់ពេលនេះ តើបក្សកាន់អំណាច បានធ្វើតាម ខសន្យាទាំង ១១ខ ​របស់ខ្លួន ដល់កំរិតណាហើយ?

ដោយសារតែបារម្ភ ខ្លាចបងប្អូនម្ចាស់ឆ្នោត គ្មានពេលសម្រាប់តា​មដាន​ទៅលើគណបក្ស ដែលបង​ប្អូន​បានបោះឆ្នោតជូន​​ ខ្ញុំសូម​សង្ខេបនូវ គោលការណ៍ទាំង ១១ខ ដែលគណបក្ស ប្រជាជន បានសន្យាមុនជាប់ឆ្នោតកាលពីឆ្នាំពី2008 ដែលមានដូចខាងក្រោម ថាតើគណបក្ស​ដែលបងប្អូន​បានបោះឆ្នោតជូន ធ្វើតាម ខសន្យាបានប៉ុន្មាន​ចំនុចដែរ…..
សូមជួយតាមដានជាមួយខ្ញុំ….

1-មិន​បែងចែក​និន្នាការ​នយោបាយ ។ មែនអត់?

2-គាំទ្រ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ។ មែនអត់?
ការពារ​លើក​តម្កើង​សិទិ្ធសេរីភាព​គ្រប់​បែប​យ៉ាង​របស់​ប្រជាពលរដ្ឋ ។ មែនអត់?
ពង្រឹង​សេរីភាព​សារពត៌មាន ។ មែនអត់?
-លើក​ស្ទួយ​តួនាទី​នៃ​សង្គម​ស៊ីវិល ក្នុង​ភាព​ជា​ដៃគូ​ក្នុង​ដំណើរការ​កសាង​ប្រទេស ។ មែនអត់?

3-ជ្រើសតាំង សម្តេច​ ហ៊ុន សែន ជា​នាយករដ្ឋមន្រ្តី​ ។ មែន
-បង្កើត​រាជ​រដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី៤ នៃ​រដ្ឋសភា ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ។ មែន

4-ប្រឆាំង​អំពើ​ពុករលួយ ការ​ពង្រឹង​នីតិរដ្ឋ​យុត្តិធម៌ និងសមធម៌​សង្គម ។ មែនអត់?

5-ការពារ ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​ ។ មែនអត់?
-ការពារ​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម ។ មែនអត់?
-​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាជន ។  មែនអត់?
ដោះស្រាយ​ជន​អន្តោប្រវេសន៍ ប្រកប​ដោយ​ភាព​ម៉ឹងម៉ាត់​។ មែនអត់?

6-ខិតខំ​រក្សា​ស្ថិរ​ភាព​ថ្លៃ​ទំនិញ​ចាំបាច់​សម្រាប់​ជីវភាពរស់នៅ​របស់​ប្រជាជន ។ មែនអត់?

7-ថែរក្សា​ធនធាន​ព្រៃ​ឈើ និង​ធនធាន​ជលផល​ឲ្យ​បាន​គង់វង្ស ។ មែនអត់?

8-ធានា​សុវត្ថិភាព​នៃ​កម្មសិទិ្ធ​ដីធ្លី លើក​កម្ពស់​ប្រសិទ្ធភាព​ទីផ្សារ​ដី ជំរុញ​ការបែងចែក​ដី​ក្នុង​ក្របខ័ណ្ឌ​សម្បទាន​សង្គម​កិច្ច​ជូន​ប្រជាជន​ ក្រីក្រ​ដែល​គ្មាន​ដី​ពិតប្រាកដ ។ មែនអត់?
ទប់ស្កាត់​អំពើហិង្សា ការជួញដូរ​ស្រ្តី និង​កុមារ ការផលិត និង​ជួញដូរ​គ្រឿងញៀន ។ មែនអត់?

9-លើកតម្កើង​វប្បធម៌ ប្រពៃណីជាតិ និង​អត្តសញ្ញាណជាតិ ទប់ស្កាត់​ការហូរចូល​នៃ​វប្បធម៌​អវិជ្ជមា ន​ពី​បរទេស។ មែនអត់?

10-ពង្រីក​សមិទ្ធផល​នានា​របស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ។ មែន

11-ប្រកាន់ខ្ជាប់​នយោបាយ​ការបរទេស​អព្យាក្រឹត ។ មែនអត់?

ខែមករា 10, 2012 at 10:38 ល្ងាច មតិ 13

Older Posts


ចំនួនអ្នកទស្សនាមាន

  • 32,499 នាក់

ចំនួនអ្នកកំពុងទស្សនាផ្ទាល់

សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមេល​ ដើម្បី​ចុះឈ្មោះ​តាមដាន​ប្លក​នេះ និង​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​អត្ថបទ​ថ្មី​ៗ​តាម​រយៈ​អ៊ីមេល។

Join 13 other subscribers

អត្ថបទ​ផ្សាយ​ថ្មីៗ

ចំណាត់ក្រុម